ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំវិបស្សនាផ្ទៃក្នុងនៃ គ.ប.ទ និង ក.គ.ម. ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ប.ទ. និង ក.គ.ម. ដោយមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ​ និង លោកជំទាវ លឹម ឈុននី អនុរដ្ឋលេខាធិការ អនុប្រធាន គ.ប.ទ និងក.គ.ម. ព្រមទាំងលោក លោកស្រី សមាជិក សមាជិកា នៃ គ.ប.ទ និង ក.គ.ម.។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៣ ខែមីនា ឆ្នាំ ២០២៥

នាព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមីនា គ.ស.២០២៥ ម៉ោង ៨:៣០នាទី នៅខេត្តព្រះសីហនុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (គ.ប.ទ.)  និងក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (ក.គ.ម.) ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកិច្ចប្រជុំវិបស្សនាផ្ទៃក្នុងនៃ គ.ប.ទ និង ក.គ.ម. ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ប.ទ. និង ក.គ.ម. ដោយមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ​ និង លោកជំទាវ លឹម ឈុននី អនុរដ្ឋលេខាធិការ អនុប្រធាន គ.ប.ទ និងក.គ.ម. ព្រមទាំងលោក លោកស្រី សមាជិក សមាជិកា នៃ គ.ប.ទ និង ក.គ.ម.។

ព័ត៌មានទាក់ទង