ជ្រើសរើសភាសា: Khmer Khmer English English

មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ


មន្ទីរសេដ្ឋកិច្ច​​​​និងហិរញ្ញវត្ថុរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ បច្ចុប្បន្នមានមន្រ្តីរាជការ​សរុប​ចំនួន៥នាក់ ក្នុងនោះក្របខណ្ឌចំនួន៤៧នាក់មន្ត្រីជាប់កិច្ចសន្យាចំនួន១១នាក់់ ដោយចែកចេញជា០៥ការិយាល័យ ​រួមមាន៖ (១).ការិយា​ល័យ​រដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ (២).ការិយា​ល័យ​ថវិកាមន្ទីរជំនាញ (៣).ការិយាល័យហិរញ្ញវត្ថុរដ្ឋ បាលថ្នាក់ក្រោមជាតិ (៤).ការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ (៥).ការិយាល័យលទ្ធកម្មសាធារណៈ។

មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​​រាជធានី​ភ្នំពេញ ជាអង្គភាពមួយស្ថិតក្រោមការសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋាននៃ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បំពេញ​មុខងារជាតំណាងរបស់ក្រសួងលើ​ការងារ​សម្របសម្រួលអង្គភាពថ្នាក់មូលដ្ឋាន ព្រមទាំង អនុវត្តភារកិច្ចគ្រប់គ្រងវិស័យសេដ្ឋកិច្ច  និងហិរញ្ញវត្ថុនៅ​រដ្ឋបាល​​ថ្នាក់ក្រោម​ជាតិដូចមានចែងក្នុងប្រកាស លេខ៩៥៩សហវ.ប្រក ចុះ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ២០១៤ របស់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុស្តីពីការរៀបចំ និងការ​ប្រព្រឹត្ត​ទៅនៃនាយកដ្ឋាន និង​អង្គភាពក្រោមឱវាទ​អគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ។