ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សាលើការរៀបចំអង្គភាពថវិកាជូនអង្គភាពបង្កើតថ្មី និងការរៀបចំបញ្ចូលក្នុងរចនាសម្ព័ន្ធកម្មវិធីរបស់ កសហវ.
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ ២០២៤

នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មានរៀបចំកិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ. ដោយមានការចូលរួមពីលោក អ៊ុក សុផា អគ្គលេខាធិការរងទទួលបន្ទុក, លោក សាយ អ៊ាន ប្រធាននាយកដ្ឋានផែនការថវិកា, លោក ទុំ ម៉ុងហេង ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ព្រមទាំងតំណាងអង្គភាពបង្កើតថ្មីចំនួន ៦ រួមមាន៖ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល, ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ, អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល, អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី"តេជោ"។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញអំពីការងារថវិកាផ្ទៃក្នុង កសហវ., ព្រមទាំងពិភាក្សាលើការរៀបចំអង្គភាពថវិកា ពិនិត្យឈ្មោះអនុកម្មវិធី, និងពិនិត្យលើការងារចំពោះមុខ​សម្រាប់អង្គភាពបង្កើតថ្មីខាងលើ ដើម្បីឱ្យទាន់នឹងដំណើរការរៀបចំថវិកាឆ្នាំ២០២៥។

ព័ត៌មានទាក់ទង