ជ្រើសរើសភាសា: Khmer Khmer English English
ពិភាក្សាលើ លទ្ធផលប្រចាំឆ្នាំ២០២២ និងតាមដានវឌ្ឍនភាពត្រឹមខែមេសា ឆ្នាំ២០២៣ នៃការអនុវត្តសូចនាករសិទ្ធកម្មក្រោមកិច្ចព្រមព្រាងហិរញ្ញប្បទានឥតសំណងរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុបគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៦ ខែមិថុនា ឆ្នាំ ២០២៣

នារសៀលថ្ងៃចន្ទ ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣, វេលាម៉ោង២ នាទីរសៀល, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ. និងជាតំណងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយមន្រ្តីជំនាញជាន់ខ្ពស់និងមន្រ្តីជំនាញនៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំជាមួយអង្គភាពក្រោមឱវាទ កសហវ. និងលោក Davide Berton តំណាងសហភាពអឺរ៉ុប ដើម្បីពិភាក្សាលើ លទ្ធផលប្រចាំឆ្នាំ២០២២ និងតាមដានវឌ្ឍនភាពត្រឹមខែមេសា ឆ្នាំ២០២៣ នៃការអនុវត្តសូចនាករសិទ្ធកម្មក្រោមកិច្ចព្រមព្រាងហិរញ្ញប្បទានឥតសំណងរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុបគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤។ អង្គភាពក្រោមឱវាទ កសហវ. ចូលរួមកិច្ចប្រជុំនេះ រួមមានជាអាទិ៍ ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។




ព័ត៌មានទាក់ទង