ជ្រើសរើសភាសា: Khmer Khmer English English
សំណេះសំណាល និងជូនបាច់ផ្កាដល់មន្ត្រីនារីនៃ អ.គ.ហ. ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤ ក្នុងគោលបំណងរំលេចពីតម្លៃមិនអាចវាស់វែងបាននៃការចូលរួមរបស់ស្ត្រី ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ ២០២៤

“ស្ត្រី និងក្មេងស្រ្តី ក្នុងបដិវត្តកម្មឌីជីថល” ជាការបោះជំហានថ្មីមួយទៀត ដែលផ្តល់ឱកាសដល់ស្ត្រី និងក្មេងស្រី ឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តសិទ្ធិ ប្រើប្រាស់សក្តានុពលរបស់ខ្លួនជាអតិបរមា ដើម្បីចូលរួមជាដៃគូ ជាមួយនឹងបុរស ក្នុងដំណើរការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។
នារសៀលថ្ងៃព្រហស្បតិ៍ ១២ រោច ខែមាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ បានជួបសំណេះសំណាល និងជូនបាច់ផ្កាដល់មន្ត្រីនារីនៃ អ.គ.ហ. ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤ ក្នុងគោលបំណងរំលេចពីតម្លៃមិនអាចវាស់វែងបាននៃការចូលរួមរបស់ស្ត្រី ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។

ព័ត៌មានទាក់ទង