ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាផ្សព្វផ្សាយសៀវភៅស្តីពី "ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ - បទពិសោធន៍កម្ពុជា" ជូនសិស្សមន្រ្តី និងកម្មសិក្សាការីមន្រ្តីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ៤០០ អង្គរូប
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៩ ខែឧសភា ឆ្នាំ ២០២៣

នាថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង 0៩:០០ នាទីព្រឹក នៅសាលាជាតិគយ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានសហការជាមួយសាលាភូមិន្ទរដ្ឋបាល រៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅស្តីពី "ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ - បទពិសោធន៍កម្ពុជា" ជូនសិស្សមន្រ្តី និងកម្មសិក្សាការីមន្រ្តីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ៤០០ អង្គរូប។ សិក្ខាសាលានាពេលព្រឹកនេះបានចូលរួមថ្លែងសុន្ទរកថាបើកដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងមានការអញ្ជើញចូលរួមដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. និងថ្លែងសុន្ទរកថាស្វាគមន៍ដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃនៃ អ.គ.ហ.។ ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ គឺក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបង្កើនការចូលរួមពីសាធារណជនទូទៅ ក្នុងការរួមចំណែកគាំទ្រដល់បេសកកម្មរបស់រាជរដ្ឋាភិបាល ដើម្បីកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យរឹងមាំ និងធន់ទៅនឹងវិបត្តិ ហើយមានលក្ខណៈជាប្រព័ន្ធស្តង់ដា ស្របទៅនឹងឧត្តមានុវត្តន៍ជាអន្តរជាតិ។



ព័ត៌មានទាក់ទង