នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ អមតៈ ខេត្តសៀមរាប តបតាមការអញ្ជើញរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, នាយកដ្ឋានផែនការថវិកា នៃអគ្គលេខាធិការដ្ឋាន កសហវ. ដឹកនាំដោយលោក អ៊ុក សុផា អគ្គលេខាធិការរង ទទួលបន្ទុក អមដោយលោកប្រធានការិយាល័យផែនការថវិកាទី១ និង លោកអនុប្រធានការិយាល័យផែនការថវិកាទី២ បានចូលរួមសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពី ការត្រួតពិនិត្យការអនុវត្តថវិកា និងមគ្គុទ្ទេសក៏គ្រប់គ្រងហិរញ្ញវត្ថុ ជូនដល់ក្រុមការងារថវិកា នៃអង្គភាពក្រោមឱវាទ អ.ស.ហ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ដើម្បីចែករំលេកបទពិសោធន៍ពីការអនុវត្តថវិកា និងមគ្គុទ្ទេសក៍គ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ប្រើប្រាស់ផ្ទៃក្នុង កសហវ. ដល់ក្រុមការងារថវិកា នៃអង្គភាពក្រោម ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ អ.ស.ហ. ឱ្យកាន់តែគ្រប់ជ្រុងជ្រោយប្រកបដោយគណនេយ្យភាព។