នារសៀលថ្ងៃពុធ ៩រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៣:០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស បានដឹកនាំកិច្ចប្រជុំពិនិត្យលេីសេចក្តីព្រាងរបាយការណ៍ត្រួតពិនិត្យថវិកាពាក់កណ្តាលឆ្នាំ២០២៤ ដោយមានការចូលរួមពី លោក លោកស្រី អនុប្រធាន និងក្រុមការងារថវិកាកម្រិតបច្ចេកទេស។