ជ្រើសរើសភាសា: Khmer Khmer English English
ដឹកនាំគណៈប្រតិភូចូលរួមកិច្ចពិភាក្សាជាមួយតំណាងសាកលវិទ្យាល័យ Sunway ដឹកនាំដោយសាស្ត្រាចារ្យ Sibrandes Poppema នាយកសាកលវិទ្យាល័យ Sunway ចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ពិភាក្សាលើកិច្ចសហប្រតិបត្តិការលើការគាំទ្រការសរសេរសៀវភៅដោយ អ.គ.ហ. និង សហបោះពុម្ពជាអន្តរជាតិនៅសាកលវិទ្យាល័យ Sunway រួមមានសៀវភៅស្ដីពី (១) “ការផ្សារភ្ជាប់រវាងគោលនយោបាយសាធារណៈទៅនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”, (២) “ការផ្សារភ្ជាប់រវាងគោលនយោបាយពាណិជ្ជកម្ម និង ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣

នាថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣, បន្ទាប់ពីចូលរួម និង ថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំកំពូល ASLI Banking & Finance Summit រួចមក, ឯកឧត្តម យ៉េត វីណែល, អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និង ជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និង ជាអគ្គលេខាធិការនៃ អ.គ.ហ., អមដោយឯកឧត្តម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចពិភាក្សាជាមួយតំណាងសាកលវិទ្យាល័យ Sunway ដឹកនាំដោយសាស្ត្រាចារ្យ Sibrandes Poppema នាយកសាកលវិទ្យាល័យ Sunway ចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ពិភាក្សាលើកិច្ចសហប្រតិបត្តិការលើការគាំទ្រការសរសេរសៀវភៅដោយ អ.គ.ហ. និង សហបោះពុម្ពជាអន្តរជាតិនៅសាកលវិទ្យាល័យ Sunway រួមមានសៀវភៅស្ដីពី (១) “ការផ្សារភ្ជាប់រវាងគោលនយោបាយសាធារណៈទៅនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”, (២) “ការផ្សារភ្ជាប់រវាងគោលនយោបាយពាណិជ្ជកម្ម និង ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”, (៣) “Economic and social status, trends in ASEAN and Cambodia on Fiscal Sustainability in an Open Economy” និង(៤) “Assess the Effectiveness and Efficiency of Public Expenditure Management as Shaped by the PFM Components: Case Studies on MoEYS and MOH Financial Management Framework” ក្នុងគោលបំណងជាឯកសារចែករំលែកចំណេះដឹងដល់មន្ត្រីរាជការនិងសិស្សានុសិស្សក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។



ព័ត៌មានទាក់ទង