ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំស្តីពី “ការអនុវត្តការងារកែទម្រង់ ៣ បូក ២ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង កិច្ចប្រជុំស្តីពី “ការអនុវត្តការងារកែទម្រង់ ៣ បូក ២ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ” ត្រូវបានរៀបចំឡើងដើម្បីពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពនិងបញ្ហាប្រឈមជុំវិញការប្រគល់និងអនុវត្តសុខាភិបាលនៅរដ្ឋបាលរាជធានី-ខេត្ត, ការអនុវត្តមុខងារទាំង៥៥ និង២០ វិស័យ នៅរដ្ឋបាលក្រុង ស្រុក, រចនាសម្ព័ន្ធថវិកានិងប្រព័ន្ធគណនេយ្យភាពនៃការអនុវត្តមុខងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយកិច្ចសហការ សម្របសម្រួល និងសហដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ឯកឧត្តម ខាន់ វណ្ណៈ រដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាតំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌, ឯកឧត្តម ប្រាក់ ប្រានីដ្ឋា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ, ឯកឧត្តម ជ័យ សម្បត្តិផល្លា តំណាងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, ឯកឧត្តម លីវ សុវណ្ណា អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់និងជាតំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងលោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននិងលេខាធិការដ្ឋាននៃកម្មវិធីកែទម្រង់ទាំង ៥, អង្គភាពពាក់ព័ន្ធក្រោមឱវាទ កសហវ.,អង្គភាពពាក់ព័ន្ធក្រោមឱវាទ ក្រសួងមហាផ្ទៃ, រដ្ឋបាលក្រុង ស្រុក និងមន្ទីរជំនាញចំណុះខេត្ត។

ព័ត៌មានទាក់ទង