ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សាលើលទ្ធភាពប្រើប្រាស់ទម្រង់របាយការណ៍ក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) សម្រាប់រៀបចំរបាយការណ៍ផ្ទៃក្នុង កសហវ. និងជាមូលដ្ឋានសម្រាប់ធ្វើចលនាឥណទាន
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ដោយមានការអនុញ្ញាតពីឯកឧត្តមអគ្គលេខាធិការ, នាយកដ្ឋានផែនការថវិកា នៃអគ្គលេខាធិការដ្ឋាន កសហវ. បានរៀបចំកិច្ចប្រជុំពិភាក្សាលើលទ្ធភាពប្រើប្រាស់ទម្រង់របាយការណ៍ក្នុង FMIS សម្រាប់រៀបចំរបាយការណ៍ផ្ទៃក្នុង កសហវ. និងជាមូលដ្ឋានសម្រាប់ធ្វើចលនាឥណទាន ក្រោមការដឹកនាំដោយលោក អ៊ុក សុផា អគ្គលេខាធិការង និងលោក សាយ អ៊ាន ប្រធាននាយកដ្ឋានផែនការថវិកានៃអគ្គលេខាធិការដ្ឋាន ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងសហការី សរុប ៤០រូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបង្កើនសុក្រឹតភាពនៃការតាមដាននិងវាយតម្លៃការអនុវត្តថវិកាផ្ទៃក្នុង កសហវ. និងកាត់បន្ថយគម្លាតនៃរបាយការណ៍កត់ត្រាចំណាយក្នុង និងក្រៅប្រព័ន្ធ។ កិច្ចប្រជុំនេះ បានដំណើរការពិភាក្សាលើ៖ ១. ពិនិត្យលើនិយ័មន័យធានាចំណាយ, ២. ពិភាក្សាលើព័ត៌មានក្នុង FMIS ដែលបញ្ជាក់ពីឥណទានទំនេរដែលអាចនិយ័តកម្មចេញបាន, ៣. ពិភាក្សាពីលទ្ធភាពនៃការប្រើប្រាស់ទម្រង់របាយការណ៍ក្នុង FMIS សម្រាប់បំពេញរបាយការណ៍ផ្ទៃក្នុង កសហវ., និង ៤. ផ្សេងៗ។

ព័ត៌មានទាក់ទង