នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៣:០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំកិច្ចព្រមព្រៀងសាជីវកម្ម សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពី តំណាងអគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និងមន្រ្តីពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋាន។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ដើម្បីអាចអនុវត្តកិច្ចព្រមព្រៀងសាជីវកម្មនេះបាន។