នាពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គលេខាធិការដ្ឋាន កសហវ. បានរៀបចំកិច្ចប្រជុំពិភាក្សាលើការធ្វើវិចារណកម្មចំណាយថវិកាឆ្នាំ២០២៤ ផ្ទៃក្នុង កសហវ. ក្រោមការដឹកនាំដោយ ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ. និងមានការអញ្ជើញចូលរួមពីតំណាងគ្រប់អង្គភាពថវិកាថ្នាក់កណ្ដាល នៃ កសហវ. ព្រមទាំងតំណាងអគ្គនាយកដ្ឋានថវិកា និងសមាជិកក្រុមការងារថវិកាកម្រិតផ្ទៃក្នុងអង្គភាពថវិកា នៃ កសហវ. សរុបចំនួន ៩៥រូប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយ និងជំរុញអនុវត្តសារាចរលេខ ០០៤ ស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាថ្នាក់ជាតិសម្រាប់អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ឱ្យបានត្រឹមត្រូវ ទាន់ពេល និងមានសង្គតិភាពនៅគ្រប់អង្គភាពថវិកានៃ កសហវ. ដោយបានពិភាក្សា ផ្តោតលើរបៀបវារៈសំខាន់ៗ ចំនួន២ ៖ ១.ទម្រង់តារាងវិចារណកម្មចំណាយថវិកាឆ្នាំ២០២៤, ២.ការបញ្ជាក់បន្ថែមលើខ្លឹមសារនៃសារាចរវិចារណកម្មចំណាយឆ្នាំ២០២៤ ដោយតំណាងអគ្គនាយកដ្ឋានថវិកា។