កិច្ចប្រជុំពិនិត្យលើ «សេចក្តីព្រាងសេចក្តីណែនាំស្តីពីវិធានការពង្រឹងការរៀបចំថវិកាសមិទ្ធកម្ម នៃ កសហវ.»
***
នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ. និងជាប្រធានក្រុមការងារថវិកាបច្ចេកទេស បានដឹកនាំកិច្ចប្រជុំពិនិត្យលើ «សេចក្តីព្រាងសេចក្តីណែនាំស្តីពីវិធានការពង្រឹងការរៀបចំថវិកាសមិទ្ធកម្មនៃ កសហវ.» ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមការងារថវិកាកម្រិតបច្ចេកទេសសរុបប្រមាណ ៤០រូប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យ ពិភាក្សា និងបន្ថែមធាតុចូលដើម្បីបន្តកែសម្រួល និងសម្រួចខ្លឹមសារ នៃសេចក្តីព្រាងសេចក្តីណែនាំខាងលើ។