នាព្រឹកថ្ងៃអង្គារ ២កេីត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទីតាមរយៈប្រព័ន្ធអនឡាញ(Zoom), ឯកឧត្តម អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាអំពីការបំពេញខ្លឹមសារទៅក្នុងទម្រង់ឯកសារវិភាគមុខងាររបស់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយមានការអញ្ជេីញចូលរួមពីគ្រប់តំណាងអង្គភាពក្រោមឱវាទក្រសួង ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡេីងក្នុងគោលបំណងសម្របសម្រួល ធានាបាននូវភាពគ្រប់ជ្រុងជ្រោយ និងបកស្រាយរាល់ចម្ងល់របស់អង្គភាពពាក់ព័ន្ធ ដើម្បីធានាបានការរៀបចំឯកសារវិភាគមុខងាររបស់អង្គភាពបានទាន់ពេលវេលា ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និង ឈានទៅសម្រេចបានការវិភាគមុខងាររួមរបស់ក្រសួង។