នាព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមអគ្គលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិកមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយមានការចូលរួមពីលោកអគ្គលេខាធិការរង លោកប្រធាននាយកដ្ឋានបុគ្គលិក លោក លោកស្រីអនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃនាយកដ្ឋានបុគ្គលិក។ កិច្ចប្រជុំនេះក្នុងគោលបំណងពិនិត្យវឌ្ឍនភាព បញ្ហាប្រឈមក្នុងការដាក់ឱ្យអនុវត្តឡើងវិញនូវប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការបន្ទាប់ពីផ្អាកមួយរយៈដោយសារជំងឺកូវីដ១៩។