ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការកែសម្រួល និងសម្រួចមុខងាររងនៃមុខងារស្នូលរបស់ក្រសួងសម្រាប់អង្គភាពដែលនៅសេសសល់ទាំង ១១អង្គភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក​ លោកស្រីតំណាងអង្គភាពថ្នាក់កណ្តាលនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមការងារពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានក្រសួង។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៣ ខែកុម្ភះ ឆ្នាំ ២០២៥

នារសៀលថ្ងៃចន្ទ ៦កើត  ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ គ.ស.២០២៥ វេលាម៉ោង ២:៣០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  និងជាអនុប្រធានប្រចាំការក្រុមការងារពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការកែសម្រួល និងសម្រួចមុខងាររងនៃមុខងារស្នូលរបស់ក្រសួងសម្រាប់អង្គភាពដែលនៅសេសសល់ទាំង ១១អង្គភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក​ លោកស្រីតំណាងអង្គភាពថ្នាក់កណ្តាលនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមការងារពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានក្រសួង។

ព័ត៌មានទាក់ទង