នាព្រឹកថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមករា គ.ស.២០២៥ វេលាម៉ោង ៩:០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងសេចក្តីណែនាំស្តីពីវិធានការពង្រឹងការរៀបចំថវិកាសមិទ្ធកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សេចក្តីព្រាងសៀវភៅស្តីពីបច្ចេកទេសនៃការគ្រោងថវិកា សម្រាប់អនុវត្តផ្ទៃក្នុងកសហវ. ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធាន និងក្រុមការងារថវិកាកម្រិតបច្ចេកទេស។