នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំផ្ទៃក្នុងនាយកដ្ឋានផែនការថវិកា នៃអគ្គលេខាធិការដ្ឋាន កសហវ. ដឹកនាំដោយលោក អ៊ុក សុផា អគ្គលេខាធិការរង និងលោក សាយ អ៊ាន ប្រធាននាយកដ្ឋានផែនការថវិកា ដោយមានការចូលរួមពីលោក លោកស្រីអនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងសហការីនៃនាយកដ្ឋាន។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាពីការរៀបចំចូលរួមធ្វើបទបង្ហាញស្តីពី ការត្រួតពិនិត្យការអនុវត្តថវិកាសមិទ្ធកម្ម និងមគ្គុទ្ទេសក៍គ្រប់គ្រងហិរញ្ញវត្ថុ ផ្ទៃក្នុង កសហវ. ជូនអគ្គនាយកដ្ឋានពន្ធដារ និងអង្គភាពនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងការរៀបចំសិក្ខាសាលា ស្តីពីការត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៥ ជាមួយគ្រប់អង្គភាពថវិកា ក្រោមឱវាទ កសហវ. នាពេលខាងមុខនេះ ព្រមទាំងកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន សម្រាប់សិក្ខាសាលាខាងលើ។