ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្ទៀងផ្ទាត់របាយការណ៍អនុវត្តថវិកាប្រចាំឆ្នាំ២០២៣ របស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្ងៃទី២
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ ២០២៤

នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំផ្ទៀងផ្ទាត់របាយការណ៍អនុវត្តថវិកាប្រចាំឆ្នាំ២០២៣ នៃអង្គភាពថវិកា នៃ កសហវ. ដឹកនាំលោក អ៊ុក សុផា អគ្គលេខាធិការរង តំណាងឯកឧត្តមអគ្គលេខាធិការ, និងលោក សាយ អ៊ាន ប្រធាននាយកដ្ឋានផែនការថវិកា ដោយមានការចូលរួមពីតំណាងក្រុមការងារថវិកា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ,​ អង្គភាពសវនកម្មផ្ទៃក្នុង នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, និយ័តករធានារ៉ាប់រងកម្ពុជា, និយ័តករគណនេយ្យនិងសវនកម្ម, និងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ។
កិច្ចប្រជុំនេះ មានរយៈពេល ៥ថ្ងៃ ដែលត្រូវបានរៀបចំឡើងដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់លើរបាយការណ៍អនុវត្តថវិកាប្រចាំឆ្នាំ២០២៣​ នៃអង្គភាពថវិកានីមួយៗ ដើម្បីបូកសរុប និងរៀបចំរបាយការណ៍ត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២៣ របស់ កសហវ.។

ព័ត៌មានទាក់ទង