ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំបូកសរុបការងាររបស់ជំនាញការធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីការរៀបចំយន្តការគាំទ្រហិរញ្ញវត្ថុ (បង្អួចទាំងបី) សម្រាប់សិក្សាសមិទ្ធិភាពលទ្ធភាព និងរៀបចំគម្រោង (PDF)។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ ២០២៤

នៅថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៩:៣០ នាទីព្រឹក, ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ.), អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាប្រធានក្រុមការងារបច្ចេកទេស PIM តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក.ស.ហ.វ., និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំបូកសរុបការងាររបស់ជំនាញការធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីការរៀបចំយន្តការគាំទ្រហិរញ្ញវត្ថុ (បង្អួចទាំងបី) សម្រាប់សិក្សាសមិទ្ធិភាពលទ្ធភាព និងរៀបចំគម្រោង (PDF)។ កិច្ចប្រជុំនេះមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃ ក.ស.ហ.វ., មន្រ្តីជំនាញ នៃ អ.គ.ហ., ទីប្រឹក្សាបច្ចេកទេស, និងជំនាញការធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។



ព័ត៌មានទាក់ទង