កិច្ចប្រជុំបច្ចេកទេសបឋមស្តីពីការប្រមូលធាតុចូលដើម្បីរៀបចំគម្រោងថវិកាឆ្នាំ២០២៦
***
នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ដោយមានការចាត់តាំងដោយឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ កសហវ., លោក អ៊ុក សុផា អគ្គលេខាធិការរងទទួលបន្ទុក និងលោក សាយ អ៊ាន ប្រធាននាយកដ្ឋានផែនការថវិកា អមដោយលោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ បានចូលរួមកិច្ចប្រជុំបច្ចេកទេសបឋមស្តីពីការប្រមូលធាតុចូលដើម្បីរៀបចំគម្រោងថវិកាឆ្នាំ២០២៦ ជាមួយក្រុមការងារថវិកានៃអគ្គនាយកដ្ឋានថវិកា(នាយកដ្ឋានថវិកានីយកម្ម) ដែលដឹកនាំដោយលោកអគ្គនាយករង អៀង អូនទូច។
កិច្ចប្រជុំនេះពិភាក្សាលើរបៀបវារៈចំនួន៣ គឺ (១) រចនាសម្ព័ន្ធកម្មវិធីរបស់ កសហវ. សម្រាប់ការគ្រោងថវិកាឆ្នាំ២០២៦ (២) ការគ្រោងថវិកាឆ្នាំ២០២៦-២០២៨ និង (៣) ផ្សេងៗ។