ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំថ្នាក់ដឹកនាំ កសហវ. ស្តីពី “ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤” តាមរយៈប្រព័ន្ធវីដេអូអនឡាញ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៨ ខែមិថុនា ឆ្នាំ ២០២៣

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០ នាទី, នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.), ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃកសហវ. និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), អមដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. ព្រមទាំងសហការី នៃ អ.គ.ហ., បានចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ កសហវ. ស្តីពី “ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤” តាមរយៈប្រព័ន្ធវីដេអូអនឡាញ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី កសហវ. ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ កាហវ. និងអង្គភាពក្រោមឱវាទ កសហវ.។



ព័ត៌មានទាក់ទង