ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិការយៈពេល៩ខែ​ ឆ្នាំ២០២៣​
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣

នារសៀលថ្ងៃចន្ទ​ ១កេីត​ ខែកត្តិក​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ វេលាម៉ោង​ ១៤:៣០នាទី​នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,​ ឯកឧត្តមអគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋាន​ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិការយៈពេល៩ខែ​ ឆ្នាំ២០២៣​ ដោយមានការអញ្ជេីញចូលរួមពីគ្រប់តំណាងអង្គភាពថវិកា​ ទាំងនៅថ្នាក់កណ្ដាលនិងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡេីងស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ដើម្បីតាមដានវឌ្ឍនភាពការអនុវត្តថវិការយៈពេល៩ខែ,​ ពិនិត្យលទ្ធភាពធ្វេីចលនាឥណទានផ្ទៃក្នុងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឱ្យអស់លទ្ធភាព​ និងបំពេញលក្ខខណ្ឌតម្រូវនៃបទដ្ឋានគតិយុត្តពាក់ព័ន្ធ​។



ព័ត៌មានទាក់ទង