ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ ២០២៤

នារសៀលថ្ងៃសុក្រ ១១រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា គ.ស.២០២៤ វេលាម៉ោង ៣:០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពី ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពថវិកាថ្នាក់កណ្តាល ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្ត និងសមាជិកក្រុមការងារកម្រិតបច្ចេកទេស។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិនិត្យ តាមដាន និងរាយការណ៍ជូនថ្នាក់ដឹកនាំ អំពីលទ្ធផលនៃការអនុវត្តថវិកា​ និងសមិទ្ធកម្ម ពាក់កណ្តាលឆ្នាំ២០២៤​ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,​ កំណត់បញ្ហាប្រឈម​ និងស្នេីដំណោះស្រាយ ដើម្បីជំរុញការអនុវត្តថវិកាប្រកបដោយប្រសិទ្ធភាព និងសម្រេចបាននូវគោលដៅទៅតាមសូចនាករសមិទ្ធកម្មដែលបានកំណត់។



ព័ត៌មានទាក់ទង