ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំជាមួយនឹងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំក្រសួងអប់រំ យុវជន និងកីឡា
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមករា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៩:៣០ នាទី, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយ មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំជាមួយនឹងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងអនុវត្តសាកល្បងប្រើប្រាស់ក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួង ស្ថាប័ន។



ព័ត៌មានទាក់ទង