នាថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ គ.ស. ២០២៥ វេលាម៉ោង ០២:៣0នាទីរសៀល អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ របស់ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ.បានរៀបចំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើលទ្ធផលសិក្សាបឋម ស្ដីពីការពង្រឹង និងពង្រីកលំហហិរញ្ញវត្ថុសាធារណៈ ពីទិដ្ឋភាពចំណូលមិនមែនសារពើពន្ធ។ កិច្ចប្រជុំនេះ មានការចូលរួមពីអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អគ្គនាយកដ្ឋានគោលនយោបាយ ព្រមទាំង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ២៥ រាជធានី-ខេត្ត។