ជ្រើសរើសភាសា: Khmer Khmer English English
កម្មវិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីលក្ខន្ដិកៈរបស់សហគ្រាសសាធារណៈ និងការគ្រប់គ្រងអាជីវកម្មទឹកស្អាត
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា ឆ្នាំ ២០២៤

កាលពីព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា គ.ស. ២០២៤, នៅសណ្ឋាគារ អេមព្រីសអង្គររីសត និងស្ប៉ា ខេត្តសៀមរាប, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានចូលរួមអមឯកឧត្តមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់សហគ្រាសសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីលក្ខន្ដិកៈរបស់សហគ្រាសសាធារណៈ និងការគ្រប់គ្រងអាជីវកម្មទឹកស្អាត។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងក្រោមការសម្របសម្រួលរវាងក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ, អ.គ.ហ. និងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ និងមានគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែម អំពីសញ្ញាណទូទៅនៃសហគ្រាសសាធារណៈ និង បង្កើនចំណេះដឹងផ្នែកគណនេយ្យ, ការរៀបចំផែនការអាជីវកម្ម, ការរៀបចំថវិកា និងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋាករទឹកដែលទើបក្លាយជាសហគ្រាសសាធារណៈ។ វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ព្រមទាំងរដ្ឋាករទឹកទាំង ១១ ដែលរួមមាន ឯកឧត្ដម លោកជំទាវ ជាអគ្គនាយក អគ្គនាយករង នៃរដ្ឋាករទឹកទាំង ១១, សមាជិកក្រុមប្រឹក្សាភិបាល ដែលជាតំណាងម្ចាស់ភាគហ៊ុន តំណាងរដ្ឋបាលរាជធានី ខេត្ត និងមន្ត្រីត្រួតពិនិត្យរដ្ឋអមរដ្ឋាករទឹកទាំង ១១ សរុបមានអ្នកចូលរួមប្រមាណ ១២០រូប។



ព័ត៌មានទាក់ទង